(ភ្នំពេញ)៖ លោក ឡុង គឹមឃន អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតគោរពជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនជាជនកម្ពុជា។

លិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្នុងរយៈពេលជាង១០ឆ្នាំ នៃជីវិតនយោបាយ និងឆ្លងកាត់វ័យ ៤០ឆ្នាំកន្លងមកនេះ ខ្ញុំបាទបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមាននយោបាយច្បាស់ កម្លាំងនយោបាយរឹងមាំ និងគោលនយោបាយវែងឆ្ងាយ ដើម្បីធានាស្ថិរភាពនយោបាយនិងសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត»។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូមសម្ដេចតេជោ ហ៊ុន សែន មេត្តាពិនិត្យ និងសម្រេចអនុញ្ញាតដល់រូបខ្ញុំបាទ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីខ្ញុំបាទមានឱកាស បានចូលរួមចំនែក ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា បន្តទៅមុខទៀត៕

ខាងក្រោមនេះជាលិខិត៖