(ថៃ)៖ អនុប្រធាន និងសមាជិកនៃក្រុមទ្រទ្រង់គណបក្សភ្លេីងទៀនប្រចាំប្រទេសថៃ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានចេញវីដេអូមួយ ប្រកាសផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
អនុប្រធាន និងសមាជិកនៃក្រុមទ្រទ្រង់ គណបក្សភ្លេីងទៀនប្រចាំប្រទេសថៃ ទាំងនោះរួមមាន៖
១- លោក ទៀប ពិសិដ្ឋ អនុប្រធាន
២- លោក ញ៉ត ប៉ូ សមាជិក
៣- លោក នួន មេត្រ សមាជិក
៤- លោក ឡន ល័ក្ខ សមាជិក៕