(បាត់ដំបង)៖ លោក សឹម ស៊ាន ទីប្រឹក្សាគណបក្សភ្លើងទៀនប្រចាំស្រុកសង្កែ ខេត្តបាត់ដំបង បានប្រកាសចាកចេញពីគណបក្សប្រឆាំងមួយនេះ ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មក្រុមប្រឆាំងនេះ បានលើកឡើងថា បន្ទាប់ពីបានបម្រើការមួយរយៈ ខ្លួនបានមើលឃើញថា ការដឹកនាំរបស់គណបក្សភ្លើងទៀន ក៏ដូចជាអតីតគណបក្សសង្គ្រោះជាតិ គ្មានគោលការណ៍នយោបាយច្បាស់លាស់ គិតតែញុះញង់ បំបែកបំបាក់ជាតិ និងដណ្តើមផលប្រយោជន៍គ្នាតែប៉ុណ្ណោះ៕
ខាងក្រោមនេះជាវីដេអូ លោក សឹម ស៊ាន៖