(កំពង់ស្ពឺ)៖ អតីតថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្ដិអតីតគណបក្សសង្គ្រោះជាតិ ខេត្ដកំពង់ស្ពឺ ចំនួន២រូប រួមមាន៖ លោក គង់ វិចិត្រ លេខាធិការ និងលោក ហោ ប៊ុនធឿន សមាជិក បានប្រកាសចាកចេញ ពីគណបក្សប្រឆាំងមួយនេះ ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មក្រុមប្រឆាំងនេះ បានលើកឡើងថា បន្ទាប់ពីបានបម្រើការមួយរយៈ ខ្លួនបានមើលឃើញថា ការដឹកនាំរបស់គណបក្សភ្លើងទៀន ក៏ដូចជាអតីតគណបក្សសង្គ្រោះជាតិ គ្មានគោលការណ៍នយោបាយច្បាស់លាស់ គិតតែញុះញង់ បំបែកបំបាក់ជាតិ និងដណ្តើមផលប្រយោជន៍គ្នា តែប៉ុណ្ណោះ៕
ខាងក្រោមនេះ ជាវីដេអូ លោក គង់ វិចិត្រ និងលោក ហោ ប៊ុនធឿន៖