(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលគណនី Telegram មួយដែលបង្កើតដោយជនអនាមិក ហើយប្រើប្រាស់ឈ្មោះរបស់លោកជាភាសាអង់គ្លេស «LENG NAVATRA» ក្នុងគោលបំណងទុច្ចរិត។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសជូនសាធារណៈជនឲ្យបានជ្រាបថា លោកមិនពាក់ព័ន្ធជាមួយគណនី Telegram ក្លែងក្លាយមួយនោះទេ ដូច្នេះហើយសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ក្នុងករណីមានបញ្ហាអ្វីកើតឡើងមិនជាប់ពាក់ព័ន្ធជាមួយលោកនោះឡើយ៕