(ភ្នំពេញ)៖ លោក ជា នឹម ហេរញ្ញិកគណៈកម្មការប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺ និងលោក ម៉ាក់ ជួប ហេរញ្ញិកគណៈកម្មាធិការប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្ញើសារជាវីដេអូគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ជា នឹម និងលោក ម៉ាក់ ជួប បានលើកឡើងថា កន្លងមករូបគេជឿតាមការញុះញង់ មនោគមវិជ្ជានយោបាយរបស់ទណ្ឌិត សម រង្ស៉ី ដោយបានមូលបង្កាច់លាបពណ៌ធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុង និងលាបពណ៌គណបក្សប្រជាជនកម្ពុជា។
លោក ជា នឹម និងលោក ម៉ាក់ ជួប បានអះអាងថា នៅពេលនេះពួកគេមានការភ្ញាក់រលឹក និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
សូមស្ដាប់ការលើកឡើងរបស់លោក ជា នឹម និងលោក ម៉ាក់ ជួប៖