(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) និងឧកញ៉ា តាន់ ឃីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) ដែលពីមុនត្រូវបានគេស្គាល់ថាជា «ក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា» បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដោយបញ្ជាក់ថា ស្ថាប័នធុរកិច្ចទាំងពីរនេះ មិនមានអ្វីពាក់ព័ន្ធជាមួយសកម្មភាពរបស់សភាពាណិជ្ជកម្មកម្ពុជាម៉ាឡេស៊ី (ហៅកាត់ថា MCCC) នោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) បានបញ្ជាក់ដូចខាងក្រោម៖
យើងបានដឹងអំពីរូបរាងថ្មីៗនៃអង្គការមួយ ដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមាននាក់ឈ្មោះ និងដាក់ស្លាកសញ្ញាខ្លួនឯងថា សភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា (MCCC)។ យើងខ្ញុំ សូមជម្រាបជូនដល់សាធារណជនទូទៅឲ្យបានជ្រាបថា MCCC នេះត្រូវបានបង្កើតឡើងដោយគ្មានការអនុញ្ញាតពីអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ឬក៏មិនបានទទួលទម្រង់ណាមួយ នៃការយល់ព្រម ឬការគាំទ្រពី CCC ឬ MBCC ដែរ ហើយយើងសូមទាញការចាប់អារម្មណ៍ដល់លោកអ្នកថា ការប្រើប្រាស់ពាក្យ «សភាពាណិជ្ជកម្មកម្ពុជា» ដោយអង្គការណាមួយក្រៅតែពី CCC គឺជាការរំលោភលើសិទ្ធិដាក់ឈ្មោះរបស់ CCC។
ដើម្បីជៀសវាងការភាន់ច្រឡំ ឬការបកស្រាយខុសក្នុងចំណោមសហគមន៍ធុរកិច្ច និងសាធារណជននោះ វា មានសារសំខាន់ណាស់ ក្នុងការគូសបញ្ជាក់ចំណុចដូចខាងក្រោមនេះ។ ជាដំបូង និងសំខាន់បំផុត វាចាំបាច់ណាស់ ក្នុងការកត់សម្គាល់ថា MCCC មិនមានទំនាក់ទំនងជាមួយ ឬជាសមាជិក ឬជាប់ពាក់ព័ន្ធជាមួយ CCC ឬ MBCC ក្នុងគ្រប់ស្ថានភាពទាំងអស់។ ដូច្នេះរាល់ឯកសារយោង មតិយោបល់ ការបោះពុម្ពផ្សាយ សេចក្តីថ្លែងការណ៍ សកម្មភាព
កម្មវិធី ឬការបង្កើតដែលធ្វើឡើងចេញផ្តួចផ្តើម ឬផ្សព្វផ្សាយដោយ MCCC គឺមានលក្ខណៈស្វយ័ត ឯករាជ្យទាំងស្រុង និងមិនជាប់ទាក់ទងនឹង CCC និង MBCC នោះទេ ។ វាគឺជាចេតនា និងគោលបំណងច្បាស់លាស់របស់យើង ក្នុងការបង្កើតការបែងចែកច្បាស់លាស់ និងជាក់លាក់រវាង CCC និង MBCC និង MCCC ផ្សេងទៀត។
យើងព្យាយាមគូសបញ្ជាក់ការកំណត់នេះ ដើម្បីការពារផលប្រយោជន៍កេរ្តិ៍ឈ្មោះ និងជំហរបស់ CCC និង MBCC ក៏ដូចជាធានាឱ្យបានច្បាស់លាស់ដាច់ខាត សម្រាប់សហគមន៍ធុរកិច្ច និងសាធារណជនទូទៅ។ យើងសូមបញ្ជាក់ជាថ្មីម្តងទៀតថា MCCC មិនជាប់ពាក់ព័ន្ធនឹង CCC ឬ MBCC នោះទេ ហើយយើងចង់បញ្ជាក់ឲ្យបានច្បាស់លាស់ប្រាកដថា បុគ្គលណាម្នាក់ អង្គភាពណាមួយ ដែលចូលរួមក្នុងទម្រង់នៃការប្រាស្រ័យទាក់ទង កិច្ចការជំនួញ ឬអន្តរកម្មជាមួយ MCCC សូមទទួលខុសត្រូវ និងប្រឈមហានិភ័យដោយខ្លួនឯង។
CCC និង MBCC មិនទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលចំពោះលទ្ធផល ការទទួលខុសត្រូវ ការខាតបង់ ឬការខូចខាតដែលកើតចេញពីទីនាក់ទំនងទាំងនេះទេ។ យើងជំរុញឱ្យសហគមន៍ធុរកិច្ច និងសាធារណជនយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ នៅពេលមានទំនាក់ទំនងជាមួយ MCCC ឬអង្គភាពណាមួយដែលអះអាងថា ជាប់ពាក់ព័ន្ធនឹង MBCC ឬ CCC ដោយគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ៕