(កំពង់ស្ពឺ)៖ លោក នួន ជាង អតីតសមាជិកក្រុមប្រឹក្សាស្រុក និងជាហេរញ្ញិករបស់អតីតគណបក្សសង្គ្រោះជាតិស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសចាកចេញពីអតីតបក្សប្រឆាំងមួយនេះ ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មក្រុមប្រឆាំងនេះ បានលើកឡើងថា សម្រាប់លោកផ្ទាល់បច្ចុប្បន្ននេះ គ្មានគណបក្សប្រឆាំងណាមួយល្អជាងគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះលោកគោរពសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមធ្វើនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកថា គណបក្សប្រឆាំងបានធ្វើនយោបាយមិនច្បាស់លាស់ បែកបាក់ផ្ទៃក្នុង បែកបាក់សាមគ្គី ដូច្នេះក្រោយលង់ខ្លួនចាញ់បោកនយោបាយបក្សប្រឆាំងជាច្រើនឆ្នាំ ទើបលោកយល់ថាគណបក្សប្រឆាំងនេះ មិនបានធ្វើអ្វីដើម្បីជាតិនោះទេ។
លោក នួន ជាង បានបញ្ជាក់ថា៖ «ពីថ្ងៃនេះសុំសម្តេចពុក ទទួលយកខ្ញុំចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា សុំសម្តេចពុកមេត្តាសណ្តោសប្រណីដល់ខ្ញុំដោយអនុគ្រោះ ខ្ញុំឃើញថាគណប្រជាជន មានគោលនយោបាយល្អ បានដឹកនាំប្រទេសជាតិ ឱ្យរីកចម្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ»៕
ខាងក្រោមនេះជាវីដេអូ លោក នួន ជាង៖