បរទេស៖ បច្ចុប្បន្ននេះ បើទោះបីជាអំទ្បុងពេលរដូវត្រជាក់ ឬក្ដៅយ៉ាងណា ក៏គេតែងសង្កេតឃើញថា ស្រាបៀរនៅតែទទួលបានការពេញនិយមផឹកបំផុត សម្រាប់ប្រជាជនទូទាំងពិភពលោក។
ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលផលិតស្រាបៀរច្រើនជាងគេបំផុត ក្នុងពិភពលោក៖
១. ប្រទេសចិន
ជាមួយនឹងអតិថជនចំនួន ១,៣៥ ពាន់លាននាក់ និងបរិមាណនៃការផលិតស្រាបៀរបានចំនួន ៤៦,៥ លានគីទ្បូលីត្រ បានធ្វើឲ្យចិនក្លាយជាប្រទេសទី១ ដែលផលិតស្រាបៀរច្រើនជាងគេបំផុត ក្នុងពិភពលោក។
២. សហរដ្ឋអាមេរិក
អាមេរិកមិនត្រឹមតែជាប្រទេសទី២ ដែលផលិតស្រាបៀរដ៏ច្រើនជាងគេបំផុតនោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលេងរៀងទី៦ ក្នុងចំណោមប្រទេសនាំចេញស្រាបៀរ ដ៏ធំបំផុតក្នុងពិភពលោកផងដែរ។ សហរដ្ឋអាមេរិក ផលិតស្រាបៀរបានបរិមាណចំនួន ២២,៤ លានគីទ្បូលីត្រ។
៣. ប្រទេសប្រេស៊ីល
ជាប្រទេសដ៏ធំមួយ នៅក្នុងតំបន់អាមេរិកខាងត្បូង និងឡាទីន ដែលផលិតស្រាបៀរបានបរិមាណចំនួន ១៣,៤ លានគីទ្បូលីត្រ។
៤. ប្រទេសអាល្លឺម៉ង់
ត្រូវបានគេចាត់ទុកថា ជាសាធារណរដ្ឋសហព័ន្ធមួយ ស្ថិតនៅអឺរ៉ុបកណ្ដាលភាគខាងលិច ដែលផលិតស្រាបៀរបានបរិមាណចំនួន ៩,៤ លានគីទ្បូលីត្រ។
៥. ប្រទេសរុស្ស៊ី
ជាប្រទេសមួយ ស្ថិតនៅភាគខាងជើងតំបន់ Eurasia ដែលផលិតស្រាបៀរបានបរិមាណចំនួន ៨,៩ លានគីទ្បូលីត្រ។
៦. ប្រទេសម៉ិកស៊ិក
ជាសាធារណរដ្ឋសហព័ន្ធមួយ ស្ថិតនៅអាមេរិកខាងជើង ដែលផលិតស្រាបៀរបានបរិមាណចំនួន ៨,២ លានគីទ្បូលីត្រ។
៧. ប្រទេសជប៉ុន
ជាប្រទេសកោះមួយ នៅតំបន់អាស៊ីបូព៌ា ដែលមានទីតាំងស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះ ផលិតស្រាបៀរបានបរិមាណចំនួន ៥,៥ លានគីទ្បូលីត្រ។
៨. ចក្រភពអង់គ្លេស
ជាមួយនឹងបរិមាណនៃការផលិតស្រាបៀរចំនួន ៤,១ លានគីទ្បូលីត្រ បានធ្វើឲ្យចក្រភពអង់គ្លេស ស្ថិតនៅលេខរៀងទី៨ ក្នុងចំណោមប្រទេស ដែលផលិតស្រាបៀរដ៏ច្រើនជាងគេបំផុត។
៩. ប្រទេសប៉ូឡូញ
ជាប្រទេសមួយ ស្ថិតនៅតំបន់អឺរ៉ុបកណ្តាល ដែលផលិតស្រាបៀរបានបរិមាណចំនួន ៣,៩ លានគីទ្បូលីត្រ។
១០. ប្រទេសអេស្ប៉ាញ
សម្រាប់លេខរៀងទី១០ ក្នុងចំណោមប្រទេស ដែលផលិតស្រាបៀរដ៏ច្រើនជាងគេបំផុតនោះ គឺប្រទេសអេស្ប៉ាញ ជាមួយនឹងបរិមាណនៃការផលិតបានចំនួន ៣,២ លានគីទ្បូលីត្រ៕