(ភ្នំពេញ)៖ អស់រយៈពេល ២សប្ដាហ៍ហើយ ដែលបណ្ដាអង្គការអន្តរជាតិ និង ប្រទេសនានាលើពិភពលោក បានអំពាវនាវអ៉ីស្រាអែល កុំប្រើប្រាស់ការវាយប្រហារដោយទ័ពជើងគោកលើក្រុង Rafah ដែលជាជំរំចុងក្រោយលើទឹកដីភាគខាងត្បូង តំបន់កាហ្សាស្ទ្រីប។
សេចក្តីអំពាវនាវជាបន្តបន្ទាប់នេះ បានធ្វើឡើងក្រោយព័ត៌មានថា កងកម្លាំងយោធាអ៉ីស្រាអែល បានត្រៀមយុទ្ធនាការវាយលុកថ្មើរជើងដាក់ទៅលើក្រុង Rafah ដែលមានជនភៀសខ្លួនជាង១លាននាក់ កំពុងជ្រកពួនស្នាក់នៅទីនោះ។ ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយផ្ដោតជាសំខាន់ទៅលើកត្តាមនុស្សធម៌ ដែលត្រូវការចាំបាច់សម្រាប់ពលរដ្ឋប៉ាឡេស្ទីន ជាង១លាននាក់ ដែលកំពុងជ្រកកោនក្នុងទីក្រុង Rafah ដ៏តូចអង្អៀតមួយនេះ។
«តើអ៉ីស្រាអែល នឹងហ៊ានវាយប្រហារតំបន់ Rafah ដើម្បីកម្ទេចក្រុមហាម៉ាស់ ប្រឆាំងនឹងសំឡេងអន្តរជាតិដែរ ឬទេ»? នេះគឺជាប្រធានបទរបស់កម្មវិធី Fresh Talk ដែលនឹងលើកយកមកពិភាក្សានៅម៉ោង៦ល្ងាច នាថ្ងៃសៅរ៍ សប្ដាហ៍នេះ។ ដើម្បីបកស្រាយលើប្រធានបទនេះ Fresh Talk មានការអញ្ជើញចូលរួមពីវាគ្មិនចំនួន២រូបនោះគឺ៖
• លោកបណ្ឌិត កា ម៉ាធុល៖ អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា
• លោក ម៉ារ យ៉ារិទ្ធិ៖ អ្នកតាមដានសភាពការណ៍ជាតិ និង អន្តរជាតិ
សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច នាថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕
,