(ព្រះសីហនុ)៖ សកម្មជនសំខាន់៣រូបរបស់គណបក្សភ្លើងទៀននៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រកាសផ្ដាច់ខ្លួនចាកចេញពីគណបក្សភ្លើងទៀន ក្រោយពួកគាត់មើលឃើញគណបក្សនេះអសមត្ថភាព ពុករលួយ បក្ខពួកនិយម ហើយក៏បានស្នើមកកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមស្មារតីជឿជាក់ជាមួយគណបក្សដ៏ធំខ្លាំងក្លាមួយនេះ។
សកម្មជនសំខាន់៣រូបរបស់គណបក្សភ្លើងទៀននេះ រួមមាន៖
* លោក ឃួន សារឿន ជាអនុប្រធានគណបក្សភ្លើងទៀនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
* លោក ហេង ដារ៉ា សមាជិកប្រតិបត្តិគណបក្សភ្លើងទៀនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
* លោក អ៊ុន បន ប្រធានគណបក្សភ្លើងទៀនឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕