(ភ្នំពេញ)៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

អនុក្រឹត្យនេះ កំណត់អំពីប្រាក់ឧបត្ថម្ភ វិធាន នីតិវិធី និងយន្តការគ្រប់គ្រងការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែងនៃស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីលើកកម្ពស់បរិស្ថាននៃការរស់នៅឱ្យកាន់តែប្រសើរឡើង។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រួសារដែលបានស្ម័គ្រចិត្តផ្លាស់ប្តរលំនៅដ្ឋាន និងទទួលបានក្បាលដីនៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ក្រោមការរៀបចំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប ព្រមទាំងមានបណ្ណសមធម៌មានសុពលភាព៕

សូមអានអនុក្រឹត្យ​លម្អិតបន្ថែមខាងក្រោម៖