(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត សំ សុខនឿន ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចតេជោ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧកញ៉ាបណ្ឌិត សំ សុខនឿន ជាសមាជិកសមាគមឧកញ៉ាកម្ពុជា, ជាប្រធានសមាកមអចលនទ្រព្យសកល និងអគ្គនាយកក្រុមហ៊ុន KW SAM SN Realty។ ជានិច្ចកាលឧកញ៉ាបណ្ឌិតតែងតែបង្ហាញវត្តមាន ក្នុងដំណើរទស្សនកិច្ចទៅកាន់បរទេសជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងពេលបំពេញសកកម្មការទូត ពាណិជ្ជកម្ម និងវិនិយោគ។

ឧកញ៉ាបណ្ឌិត សំ សុខនឿន ជាអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីការងារជំនួញហើយនោះ លោកឧកញ៉ាក៏បានចូលរួមយ៉ាងសកម្មជាមួយគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកបេសកកម្មក្រៅប្រទេស៕