(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

កិច្ចប្រជុំនោះមានការចូលរួមពីសំណាក់ អនុប្រធាន លោក លោកស្រីជាសមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ ប្រមាណ ៤២រូប។

កិច្ចប្រជុំគណៈអចិន្រ្តៃយ៍ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដើម្បីពិនិត្យ តាមដានវឌ្ឍនភាព ពិភាក្សា និងសម្រេចលើការងារ សកម្មភាពរបស់ ស.ស.យ.ក. ស្របតាមអាណត្តិដែលមហាសន្និបាត និងគណៈកម្មាធិការកណ្តាលបានប្រគល់ជូន ដូចមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក.។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះក៏បានពិនិត្យ និងតាមដានវឌ្ឍនភាពការងារ របស់អនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ និងទី១៤ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ៕