(ភ្នំពេញ)៖ លោក ប៊ី ប៊ុនឆឺត សមាជិកអចិន្ដ្រៃយ៍គណបក្សភ្លើងទៀនក្រុងប៉ៃលិន និងជាហេរញ្ញិក និងលោក ហោ រតនា អនុប្រធានទី១ គណបក្សភ្លើងទៀនក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ គោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ លោក ប៊ី ប៊ុនឆឺត និងលោក ហោ រតនា សុទ្ធតែបានយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលដឹកនាំប្រទេសទៅរកភាពរីកចម្រើន និងប្រកបដោយសន្ដិភាពយ៉ាងពិតប្រាកដ។
ដោយឡែក សម្រាប់គណបក្សប្រឆាំងវិញមិនដែលមានភាពស្មោះត្រង់ មិនមានគោលនយោបាយដឹកនាំប្រទេសច្បាស់លាស់ បក្ខពួកនិយម និងពុករលួយ។ នេះបើតាមការអះអាងរបស់លោកទាំងពីរ។
ជាមួយគ្នានេះ លោក ប៊ី ប៊ុនឆឺត និងលោក ហោ រតនា បានអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គ្រប់ជាន់ថ្នាក់ទាំងអស់ សូមចូលរួមបម្រើប្រទេសជាតិ តាមរយៈគណបក្សប្រជាជនកម្ពុជាវិញ៕
សូមស្ដាប់ការលើកឡើងរបស់លោក ប៊ី ប៊ុនឆឺត និងលោក ហោ រតនា៖