(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសន្តិសុខឌីជីថល។
អនុក្រឹត្យនេះ កំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅ របស់គណៈកម្មាធិការសន្តិសុខឌីជីថល ដែល សរសេរជាអក្សរកាត់ថា គ.ស.ខ. ក្នុងគោលបំណងធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការបំពេញមុខងារ ដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់ នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើយតបគ្រប់ផ្នែកទាំងបច្ចេកទេស និងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល៕