(ភ្នំពេញ)៖ លោក ឯក បេន ប្រធានស្ដីទីគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ គោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ លោក ឯក បេន បានយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលដឹកនាំប្រទេសទៅរកភាពរីកចម្រើន និងប្រកបដោយសន្ដិភាពយ៉ាងពិតប្រាកដ។
ដោយឡែក សម្រាប់គណបក្សប្រឆាំងវិញមិនដែលមានភាពស្មោះត្រង់ មិនមានគោលនយោបាយដឹកនាំប្រទេសច្បាស់លាស់ បក្ខពួកនិយម និងពុករលួយ។ នេះបើតាមការអះអាងរបស់លោក ឯក បេន។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺគ្រប់ជាន់ថ្នាក់ទាំងអស់ សូមចូលរួមបម្រើប្រទេសជាតិ តាមរយៈគណបក្សប្រជាជនកម្ពុជាវិញ៕
សូមស្ដាប់ការលើកឡើងរបស់លោក ឯក បេន៖