(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បច្ចុប្បន្ននេះមានជនភៀសខ្លួន និងសុំសិទ្ធិជ្រកកោន ចំនួន៤២ករណី ស្មើមនុស្ស៧៤នាក់ (ស្រី២០នាក់) កំពុងរស់នៅក្នុងប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង៧៤នាក់នោះ រួមមាន៖

* ទទួលបានឋានៈជាជនភៀសខ្លួន ចំនួន៣៦ករណី មនុស្ស៦៣នាក់ (ស្រី១៥នាក់) មាន៨សញ្ជាតិ
* ជនសុំសិទ្ធិជ្រកកោន ចំនួន៦ករណី មនុស្សចំនួន១១នាក់ (ស្រី៥នាក់) មាន៥សញ្ជាតិ។

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក៏បានសហការជាមួយតំណាងអង្គការ JRS និងអង្គការ UNHCR ចុះសួរសុខទុក្ខពិនិត្យស្ថានភាពរស់នៅរបស់ជនភៀសខ្លួន និងបុគ្គលិកអង្គការមូលនិធិអាស៊ី ដោយបានចែកអំណោយ និងសម្របសម្រួលក្នុងការផ្តល់លិខិតស្នាមដល់ពួកគាត់យកទៅប្រើប្រាស់៕