(ភ្នំពេញ)៖ លោក កៀន វ៉ាង អនុប្រធានគណបក្សឆន្ទៈខ្មែរ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ លោក កៀន វ៉ាង បានអះអាងថា ចាប់ពីពេលនេះទៅលោកសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងទាំងគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ហើយសូមក្ដីអនុគ្រោះពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយ។
លោកបានយល់ឃើញថា កន្លងទៅបានប្រព្រឹត្តខុសឆ្គង ដោយជឿលង់តាមការញុះញង់របស់គណបក្សប្រឆាំង ភ្លេចគិតដល់សម្ដេចតេជោ ហ៊ុន សែន ដែលខិតខំដឹកនាំប្រទេសប្រកបដោយការអភិវឌ្ឍ។
ខាងក្រោមនេះ ជាវីដេអូរបស់អនុប្រធានគណបក្សឆន្ទៈខ្មែរក្រុងច្បារមន ដែលប្រកាសផ្ដាច់ខ្លួន៖