(សៀមរាប)៖ អាជ្ញាធរជាតិព្រះវិហារ បានបង្ហាញលទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាល កម្ពុជា រួមជាមួយលោកស្រី Zhu Zhiyi នាយកផ្នែកកិច្ចការបរទេសនៃបណ្ឌិតសភាបេតិកភណ្ឌ វប្បធម៌ចិន ជាសហប្រធានចិន និងលោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូតស្ថានទូត ឥណ្ឌាប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន៖

បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិនិងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ សរុបប្រមាណ ១០០រូប និងចូលរួមតាម Online ចំនួន៥០រូប។

ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ)៖