(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីជូនដំណឹង ដល់ក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន ភ្ញៀវទេសចរជាតិ និងបរទេស សមាគមមគ្គុទ្ទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ សមាគម ក្រុមហ៊ុនទេសចរណ៍ ស្តីពីការផ្អាកបណ្តោះអាសន្ន ការឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ គឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ដោយអាជ្ញាធរជាតិព្រះវិហារ កំពុងអនុវត្តគម្រោងជួសជុល ជណ្តើរឈើឡើងប្រាសាទប្រាង្គ (ជណ្តើរឈើចាស់មានសភាពទ្រុឌទ្រោម) ក្នុងគោលបំណងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ៖