(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុន ហ្គ្រេន សនថុន (ខេមបូឌា) លីមីធីត (GRANT THORNTON (CAMBODIA) LIMITED) ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

បរធនបាល បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ហ្គ្រេន សនថុន (ខេមបូឌា) លីមីធីត។

សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្គ្រេន សនថុន (ខេមបូឌា) លីមីធីត ជាក្រុមហ៊ុនទី៩ ដែលទទួលបានការទទួលស្គាល់ពី ន. ប.ធ. ដើម្បីផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច៕