(វៀងច័ន្ទ, ឡាវ)៖ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនឡាវ ដែលបានពលីជីវិតលើសមរភូមិក្នុងបុព្វហេតុជាតិ នៅវិមាន Unknown Soldier Monument។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូបានបង្អោនកាយសង្រួមចិត្តស្មឹងស្មាធិ៍ គោរពដល់វិញ្ញាណក្ខន្ធយុទ្ធជនឡាវ ដែលបានធ្វើពលិកម្មសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ៕