(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវបានលោកអភិបាលខេត្ត ចាត់ឱ្យបន្តចុះពង្រឹងការងារចាំ បាច់មួយចំនួន និងដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីព្រៃ លិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ការប្រជុំពង្រឹងការងារខាងលើនេះដោយ មានការចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុកកំពង់លែង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ស្នងការរងនគរបាលខេត្ត អាជ្ញាធរឃុំទាំង៩ ប្រជាពល រដ្ឋនិងម្ចាស់ត្រាក់ទ័រទាំងអស់នៅតាមបណ្ដាឃុំនានាក្នុងស្រុកកំពង់លែង អញ្ជើញចូលរួមផងដែរ។

ក្នុងពិធីខាងលើនេះលោកអភិបាលរងខេត្ត បានណែនាំឲ្យអាជ្ញាធរស្រុក រួមទាំងមេឃុំនិងក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកកំពង់លែង ត្រូវធ្វើការទប់ស្កាត់ករណីភ្លើងឆេះព្រៃនៅក្នុងដែនតំបន់ប្រើប្រា ស់ច្រើនយ៉ាងចាប់ពីភ្នំនាងកង្រី រហូតដល់ភ្នំទូកមាស ដែលមានផ្ទៃដីព្រៃសរុបជាង៥.០០០ហិកតា និងត្រូវធ្វើការត្រួតពិនិត្យធ្វើរបាយការណ៍ លើផ្ទៃដីរួមនិងចំនួនគ្រួសារធ្វើស្រែប្រាំង ដាំដំណាំរួមផ្សំដូចជា សណ្ដែក ពោត ល្ង ។ល។ និងពិនិត្យទៅលើទិន្នផលស្រូវ ដំណាំកសិកម្មផ្សេងៗនៅគ្រប់បណ្ដាឃុំ ដែលបានអាស្រ័យផលកន្លងមក។ត្រូវធ្វើការត្រួតពិនិត្យលើទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងទៀត ដែលប្រជាកសិករប្រមូលផលរួច ពិនិត្យទៅលើផ្ទៃដីស្រែ ប្រាំងដែលរងការខូចខាតបណ្ដាលមកពីមូលហេតុខ្វះខាតទឹកស្រោចស្រព្វរយៈពេលកន្លងទៅក្នុងឆ្នាំនេះ។

ទន្ទឹមនោះផងដែរ លោកអភិបាលរងខេត្ត បានដាក់ចេញវិធានការទប់ស្កាត់យ៉ាងតឹងរឹង ចំពោះជនណាដែលបំពានទៅលើដីព្រៃលិចទឹកដីតំបន់៣ ដែលត្រូវបានហាមឃាត់។ ចំពោះម្ចាស់ត្រាក់ទ័រដែលបានចុះបញ្ជីមានឈ្មោះត្រឹមត្រូវ ពីអាជ្ញាធរស្រុក ក៏ត្រូវទទួលខុសត្រូវខ្ពស់ ក្នុងការភ្ជួររាស់ដីស្រែបស់ប្រជាពលរដ្ឋ បើក្នុងករណីមានការបំពារបំពានលួចឈូសឆាយលើដីតំបន់៣ ម្ចាស់ត្រាក់ទ័រ ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ចំពោះត្រាក់ទ័រមកពីតាម បណ្ដាខេត្តផ្សេង មិនអនុញ្ញាតឲ្យចូលធ្វើការភ្ជួររាស់ដីស្រែពលរដ្ឋក្នុងមូលដ្ឋានស្រុកកំពង់លែងឡើយ។ អាជ្ញាធរស្រុក និងកងកម្លាំងតាមបណ្តាមូលដ្ឋានត្រូវចេញល្បាតឃ្លាំមើលសកម្មភាព ដូចបានដាក់ចេញខាងលើនេះឲ្យបានជាប្រចាំ ។

សកម្មភាពក្រុមការងារខាងលើនេះបើតាមការបញ្ជាក់ពីលោក វ៉ែន ឈុនហាក់ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំដា ស្រុកកំពង់លែង បានប្រាប់ឲ្យដឹងផងដែរថា បន្ទាប់ពីកិច្ចប្រជុំខាងលើនេះត្រូវបានបញ្ចប់ លោកអភិបាលរងខេត្តក៏បានដឹកនាំក្រុមការងារចុះពិនិត្យដីព្រៃលិចទឹករបស់រដ្ឋជាង៥០០ហិកតា ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ដែលត្រូវបានហាមឃាត់។

បន្ទាប់មកក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ដែលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករនៅទី នោះភាគច្រើន ត្រូវបានប្រមូលផលរួច និងមួយចំនួនទៀតកំពុងប្រមូលផលជាបណ្ដើរៗ ដោយនៅសេសសល់ស្រូវប្រាំងរបស់ប្រជាកសិករមួយភាគតូចដែលកំពុងត្រូវការទឹកសង្គ្រោះជាបន្តផងដែរ៕