(ភ្នំពេញ)៖ ដើម្បីជាចំណងដៃក្នុងឱកាសខួប១០ឆ្នាំ នៃការបង្កើតក្រុមមេធាវី ស៊ីភីអេច (CPH LAW GROUP) លោកមេធាវី ចេង ប៉េងហាប់ ស្ថាបនិក និងជាប្រធានក្រុមមេធាវី ស៊ីភីអេច ផ្តល់ជូនសៀវភៅនីតិក្រុមហ៊ុន ដែលជាស្នាដៃនិពន្ធរបស់លោក សាន ប៊ុនធឿន ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ចំនួន១០០០ក្បាល ដល់បណ្តាការិយាល័យ ក្រុម និងក្រុមហ៊ុនមេធាវី បណ្តាបណ្ណាល័យតាមសាកលវិទ្យាល័យនីតិសាស្ត្រ ព្រមទាំងនិស្សិតច្បាប់ សម្រាប់ជាពុទ្ធិ។

ចំពោះនិស្សិតច្បាប់ទាំងអស់ អាចមកទទួលយកសៀវភៅនីតិក្រុមហ៊ុននេះ នៅការិយាល័យនៃក្រុមមេធាវី ស៊ីភីអេច មានការិយាល័យតាំងនៅអគារ C7 The Fortune Tower គម្រោង ដឺ អូឡាំព្យាស៊ីធី ជាន់ទី១៩ បន្ទប់លេខ ១៩០៥ ផ្លូវលេខ ១៨២ កែងផ្លូវលេខ ១៦១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតសៀវភៅអស់ពីស្តុក។

រួសរាន់ឡើង ចំនួនមានកំណត់! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរស័ព្ទលេខ៖ ០២៣ ២២២ ០១២/ ០៩៦ ៦៩១ ៩១ ៩១ នៅរៀងរាល់ម៉ោងធ្វើការ