(ភ្នំពេញ)៖ អ្នកបើកបរយានយន្តលើផ្លូវល្បឿនលឿន ត្រូវបើកបរដោយរក្សាចន្លោះសុវត្ថិភាពពីយានយន្ត ដូចជា ទោចក្រយានយន្ត និងរថយន្តមានប្រវែងបណ្តោយមិនលើសពី ៦ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ២វិនាទី ល្បឿន ១០០គ.ម/ម៉ោង ចន្លោះសុវត្ថិភាព យ៉ាងតិច ៦០ម៉ែត្រ ល្បឿន ១២០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៧២ម៉ែត្រ។

* រថយន្តមានប្រវែងបណ្តោយរថយន្ត លើសពី ៦ម៉ែត្រ ទៅ ៩ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ៣ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៩០ម៉ែត្រ

* រងយន្តមានប្រវែងបណ្តោយរថយន្ត លើសពី ៩ម៉ែត្រ ទៅ ១២ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ៤ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ១២០ម៉ែត្រ

* រថយន្តសណ្តោងស៊ីមីរ៉ឺម៉ក ចន្លោះសុវត្ថិភាព យ៉ាងតិច ៥ វិនាទី ល្បឿន ៨០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ១២០ម៉ែត្រ។

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា៕