(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ចំនួន៣រូប។

ក្នុងការតែងតាំងនេះ មានរដ្ឋលេខាធិការ២រូប និងអនុរដ្ឋលេខាធិការមួយរូប ក្នុងនោះរួមមាន៖ លោក ឈួរ សុបញ្ញា ពីរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មកជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក កៅ សុខអាន ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងតែងតាំង លោក ឃី ​រតនៈ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖