(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៦១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន២២នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន៣៣នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២២៦០ករណី ឃាត់ខ្លួន៥៤៤៦នាក់ (ស្រី៤១១នាក់)៕