(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា លក្ខណៈពិសេសរបស់ប្រជាជនអ៉ីស្រាអែល ដែលសង្កេតឃើញគឺ នៅពេលដែលប្រទេសរបស់ខ្លួនមានបញ្ហា ឬសង្រ្គាមប្រជាជនរបស់គេមិនត្រឹមតែមិនរត់ចេញពីប្រទេសនោះទេ តែថែមទាំងអ្នកដែលនៅក្រៅប្រទេសត្រឡប់មកក្នុងប្រទេសវិញដើម្បីជួយផងដែរ។ ការលើកឡើងរបស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានផ្សាយនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ដោយសារភាពជាតិនិយមនេះហើយ លោកបណ្ឌិត ស៊ឺន សំ បានបន្ថែមថា សម្រាប់លោក Netanyahu នៅក្រោយសង្រ្គាមបិទបញ្ចប់ទៅ អាចប្រឈមមុខ និងការថ្កោលទោសពីប្រជាជនផងមិនដឹង ដោយសារតែការធ្វេសប្រហែលឲ្យព្រឹត្តិការណ៍ថ្ងៃទី០៧ ខែតុលា កើតឡើង។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដើមទាំងស្រុងដូចតទៅ៖