(សៀមរាប)៖ នៅកំឡុងសប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៩ករណី។

ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖

* ស្រុកអង្គរធំ ចំនួន២ករណី
. លោក ជុំ ញិក មានអាសយដ្ឋាននៅភូមិដូនឪ ឃុំលាងដៃ
២. លោក ខ្វែក សុខ មានអាសយដ្ឋាននៅភូមិដូនឪ ឃុំលាងដៃ

* ស្រុកបន្ទាយស្រី ចំនួន៣ករណី
១. លោក ម៉ោញ ហោម មានអាសយដ្ឋាននៅភូមិរវៀងតា ឃុំរំចេក
២. អ្នកស្រី ឈឿន ខូន មានអាសយដ្ឋាននៅភូមិអូរទទឹង ឃុំព្រះដាក់
៣. លោក ថុក ចាន់ធូ មានអាសយដ្ឋាននៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក

* ស្រុកពួក ចំនួន២ករណី
១. អ្នកស្រី ខាត់ ណារិន មានអាសយដ្ឋាននៅភូមិខ្នាត ឃុំខ្នាត
២. អ្នកស្រី លុយ លីន មានអាសយដ្ឋាននៅភូមិអំពិលពាម ឃុំខ្នាត

* ក្រុងសៀមរាប ចំនួន១ករណី
១. អ្នកស្រី ហែម បឿយ មានអាសយដ្ឋាននៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល

* ស្រុកប្រាសាទបាគង ចំនួន១ករណី
១. អ្នកស្រី សាន សូល មានអាសយដ្ឋាននៅភូមិត្រាចជុំ ឃុំអំពិល

ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនពួកគាត់ផងដែរ។ រាល់ការស្នើសុំច្បាប់ គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។ ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរាសង្ឈឹមថា ប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឱ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕