(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ចេញព្រះរាជក្រឹត្យតំណែង ផ្តល់ឋានៈ និងបុព្វសិទ្ធដល់អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំនួន៤រូប។

អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៤រូបរួមមាន៖
១- លោក ឡាយ សំកុល ជាអគ្គលេខាធិការ មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋមន្ត្រី
២- លោក ខេង សិទ្ធិគុណ ជាអគ្គលេខាធិការរង មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ
៣- លោក ឡោក ឆាយ ជាអគ្គលេខាធិការរង មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ
៤- លោក អោក បូរ៉ា ជាអគ្គលេខាធិការរង មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ៕