(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ មានករណីខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់មនុស្ស ០២នាក់ ឪពុកនិងកូន នៅវេលាម៉ោង៧៖០០ព្រឹក ស្ថិតនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមការបញ្ជាក់របស់លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរ បានឱ្យដឹងថា ករណីខ្សែភ្លើងឆក់មានឈ្មោះ យុន យាត ភេទប្រុស អាយុ៧៥ឆ្នាំជាឪពុក និងយាត យ៉ន ភេទប្រុស អាយុ៤១ឆ្នាំ ជាកូនបង្កើត។ ក្រុមគ្រួសារបានសហការគ្នា និមន្តព្រះសង្ឃដើម្បីបង្សុកូល ជូនដល់ញាតិកាទាំងប្រាំពីរសន្ដាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ ជាអកុសលឪពុកនិងកូន បានដូរទីតាំងមេក្រូ ដោយខ្វះការប្រុងប្រយ័ត្ន យកដែកទីបចងមេក្រូ លើកឡើងប៉ះនិងខ្សែភ្លើងបណ្ដាលឱ្យឆក់ភ្លាមៗស្លាប់នៅកន្លែង។

ក្រោយពីសមត្ថកិច្ចបានធ្វើកុសលបច្ច័យ សពទាំង០២ឪពុកនិងកូននេះ ពិតជាបានមរណភាពដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន ហើយសមត្ថកិច្ចបានប្រគល់សពទាំង០២នាក់ ប្រគល់ទៅសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយគ្នានេះដែរលោក លោកចៅសង្កាត់អូរកន្ធរ បានអំពាវនាវបងប្អូនមេត្តាប្រុងប្រយ័ត្នដូចករណីនេះ និងប្រុងប្រយ័ត្នចំពោះអគ្គីភ័យផងដែរ៕