(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវឧកញ៉ា ញឹម សុខាល័យ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តទាំងអស់ ដែលចូលរួមរំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកា ភួង វ៉ាន់ចាន់កែវ។

ក្នុងលិខិតរបស់នាយឧត្តមសេនីយ៍ សួស អង្គារ៍ មានខ្លឹមសារទាំងស្រុងថា «ក្នុងនាមក្រុមគ្រួសារនៃសព ព្រឹទ្ធមហាឧបាសិកា ភួង វ៉ាន់ចាន់កែវ ខ្ញុំបាទ និងក្រុមគ្រួសារ ដែលជាកូនបង្កើត កូនប្រសារ ចៅ ចៅទួត សូមគោរពថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទី បំផុតថ្វាយសម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូន សម្តេច ទ្រង់ ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្តល់ជាកិត្តិយសដ៏ឧត្តុងឧត្តម ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារខ្ញុំបាទ តាមរយៈសាររំលែកទុក្ខក្តី និងបានអញ្ជើញចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព និងបានចូលរួមបញ្ចុះសព និងកម្មវិធីបុណ្យ ៧ថ្ងៃ ព្រឹទ្ធមហាឧបាសិកា ភួង វ៉ាន់ចាន់កែវ។

ជាមួយគ្នានេះ ក្នុងនាមក្រុមគ្រួសារនៃសព ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ ដល់ក្រុមការងាររៀបចំបុណ្យសព ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជួយរៀបចំពិធីបុណ្យសព ពិធីបញ្ចុះសព និងពិធីបុណ្យ ៧ថ្ងៃ ដែលញ៉ាំងឲ្យពិធីបុណ្យទាំងមូលប្រព្រឹត្តទៅដោយរលូន។

ជាទីបញ្ចប់ តាងនាមក្រុមគ្រួសារសព ព្រឹទ្ធមហាឧបាសិកា ភួង វ៉ាន់ចាន់កែវ ខ្ញុំបាទ សូមប្រសិទ្ធិពរជ័យ សិរីមង្គលបវរមហាប្រសើរ ថ្វាយសម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូម គោរពជូនពរជ័យ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិ មិត្តជិតឆ្ងាយទាំងអស់ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជួប ប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»