(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ឃាត់ខ្លួនជនសង្ស័យ ៨១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៧ករណី ឃាត់ខ្លួន២២នាក់
* ⁠ករណីជួញដូរ៦ករណី ឃាត់ខ្លួន៣២នាក់
* ⁠ករណីប្រេីប្រាស់១០ករណី ឃាត់២៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៨០៨ករណី ឃាត់ខ្លួន៦៨០១នាក់ (ស្រី៥៥៨នាក់)៕