(ស្វីស)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងនាមប្រធានគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងភរិយា បានដឹកនាំគណៈប្រតិភូ ទស្សនកិច្ចទីក្រុង Zollikofen ប្រទេសស្វីស។

នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ស​ សុខា និងគណៈប្រតិភូ បានជួបពិភាក្សាជាមួយលោក Daniel Bichsel អភិបាលក្រុង Zollikofen សមាជិកសភារដ្ឋប៊េន និងជាប្រធានសមាគមទីក្រុងនៃរដ្ឋប៊េន។

សូមជម្រាបជូនថា លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី ព្រមទាំងគណៈប្រតិភូ នឹងបន្តទស្សនកិច្ចនៅសហព័ន្ធស្វីស រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មុននឹងបន្តដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕