(ភ្នំពេញ)៖ អតីតសមាជិកក្រុមប្រឆាំង បានចេញថ្កោលទោស លោក សម រង្ស៉ី ដែលបានរិះគន់លើគម្រោងព្រែកជីកហ្វូណន ដែលបម្រើឱ្យផលប្រយោជន៍ជាតិ។ អតីតសមាជិកក្រុមប្រឆាំងនេះ បានស្នើឱ្យទណ្ឌិត សម រង្ស៉ី បញ្ឈប់រាល់សកម្មភាពញុះញង់ឲ្យមានការរើសអើងរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរសាមគ្គីគ្នា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៉ី អតីតមេបក្សប្រឆាំង បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។

សូមស្ដាប់ការលើកឡើងរបស់អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ៖