(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ បានផ្ញើសារលិខិតថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ឃុន ស៊ា និងលោកជំទាវ ដែលបានចូលរួមឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈការប្រកួតបាល់ទាត់តារាកម្ពុជា ដើម្បីជំរុញ ចលនាមនុស្សធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។

សូមបញ្ជាក់ថា ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ សម្រាប់សប្បុរសជនចង់ ចូលរួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សៀង ទៀង ដែលមាន លេខទូរស័ព្វ ០១២ ៩៦១ ៩៧១៕

ខាងក្រោមនេះជាសារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន៖