(ភ្នំពេញ)៖ អតីតសមាជិកគណបក្សភ្លើងទៀន លោក ទឹម សាវឿន បានចេញថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលបានរិះគន់លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលបម្រើឱ្យផលប្រយោជន៍ជាតិ។ អតីតសមាជិកក្រុមប្រឆាំងរូបនេះ បានស្នើឱ្យទណ្ឌិត សម រង្ស៊ី បញ្ឈប់រាល់សកម្មភាពញុះញង់ឲ្យមានការរើសអើងរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឈានទៅរកការអភិវឌ្ឍន៍ឆ្ពោះទៅមុខជាលំដាប់។

គួររំលឹកផងថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៤ លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងគណបក្សសង្គ្រោះជាតិ បានបង្ហោះសាររិះគន់គម្រោងព្រែកជីកហ្វូនណនតេជោថា ប៉ះពាល់បរិស្ថានសង្គម និងថាធ្វើឡើងដោយពុំមានការសិក្សាច្បាស់លាស់។

សូមស្ដាប់ការលើកឡើងរបស់អតីតសមាជិកគណបក្សភ្លើងទៀន៖