(ភ្នំពេញ)៖ ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តពោធិ៍សាត់ បានទទួលមរណភាពហើយ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។

សព ឯកឧត្តម ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព ស ២៥៦៧ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ ចាត់ទុកជាការជូនដំណឹង សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព និងសាធារណជន មេត្តាជ្រាប និងសូមមេត្តាយាង-អញ្ជើញចូលពិធីបុណ្យសពតាមការគួរ៕