(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីរំលោភបូកនៅខេត្តសៀមរាបភ្លាម លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាឱ្យក្រុមការងារក្រសួង ចុះធ្វើការស្រាវជ្រាវកិច្ចការនេះជាបន្ទាន់លើករណីរំលោភបូកនៅខេត្តសៀមរាប ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងស្នើសុំឲ្យតុលាការពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះ ផងដែរ។