(ភ្នំពេញ)៖ ឯកឧត្ដម ចៅ តុល នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស សូមគោរពអបអរសាទរ អ្នកឧកញ៉ា ទ្រី ភាព ក្នុងឱកាសដែលអ្នកឧកញ៉ា ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជា «លោកអ្នកឧកញ៉ា» តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គោរមងារលំដាប់ថ្នាក់ទី១ ដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសនេះ គឺពិតជាស័ក្តិសមនិងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីគុណវុឌ្ឍិដែល លោកអ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើនដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមក។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរ លោកអ្នកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារទាំងមូល សូមប្រកបដោយសិរីមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕