(ភ្នំពេញ)៖ ខណៈដែលប្រជាពលរដ្ឋខ្មែរមួយប្រទេសគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ ដែលគេដឹងថាជាប្រយោជន៍ជាតិដ៏សំខាន់ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្រ្ត បែរជាទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ និងបក្ខពួក បានចេញមុខមកប្រឆាំងគម្រោងព្រែកជីកនេះ ព្រមទាំងប្រឌិតព័ត៌មានភូតកុហកផ្សេងៗ ក្នុងគោលដៅរារាំងឲ្យគម្រោងនេះកើតឡើងបាន។ ហេតុអ្វីបានជាមេដឹកនាំក្រុមប្រឆាំងមួយនេះប្រឆាំងសូម្បីតែប្រយោជន៍ជាតិ និងប្រជាជន? តើទណ្ឌិតរូបនេះស័ក្តិសមធ្វើជាអ្នកនយោបាយខ្មែរដែរឬទេ?

នៅសប្តាហ៍នេះ កម្មវិធី Fresh Talk បានរៀបចំពិភាក្សាមួយលើប្រធានបទ «នយោបាយប្រឆាំងផលប្រយោជន៍ជាតិ និងបង្កអសន្តិសុខរបស់ លោក សម រង្ស៉ី» ដោយមានវាគ្មិនកិត្តិយស២រូបគឺ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ និង លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ដែលនឹងចូលមកពីភាក្សាលើប្រធានបទនេះ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនរង់ចាំទស្សនាកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ វេលាម៉ោង៦៖០០ល្ងាចនេះដូចតទៅ៕