(កំពង់ធំ)៖ លោក កឹមរ័ត្ន វិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានអញ្ជើញប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន ឡូវ គឹមសេង។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក ទូច សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្ទឹងសែន និងលោក លោកស្រីជាសមាជិក សមាជិកាជិត១០០នាក់។

លោក កឹមរ័ត្ន វិសិដ្ឋ បានអបអរសាទរលោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា និងមានជំនឿយ៉ាងមុតមាំថា ក្រុមការងារដែលមានសមាសភាពចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយក្នុងការសហការសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត តាមរយៈការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់នានារបស់គណបក្សដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកបន្តថាសមាជិក សមាជិកាទាំងអស់ទាំងត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស ក៏ដូចជាដើម្បីទាក់ទាញការគាំទ្រ បន្ថែមទៀត ពីសំណាក់មហាជនមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ និងជួយតម្រង់ទិសគាំទ្រ បំពាក់បំប៉នពង្រឹងសមត្ថភាពដល់គណបក្សនៅមូលដ្ឋាន សំដៅពង្រឹង និងលើកកម្ពស់ភាពជាម្ចាស់ ស្មារតីទទួលខុសត្រូវរបស់មន្ត្រីគណបក្ស។

លោកបញ្ជាក់ដល់ក្រុមការងារទាំងអស់ត្រូវជំរុញការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានខ្លាំងក្លា និងដោះស្រាយសំណូមពរ បញ្ហាប្រឈម និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការពារ ថែរក្សា ពង្រឹងភាពខ្លាំង និងប្រៀបឈ្នះរបស់គណបក្ស ដើម្បីគណបក្សរក្សាបាននូវតួនាទី ក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិយូរអង្វែង តាមរយៈការដណ្តើមជ័យជំនះឱ្យបានដាច់ខាតនៅគ្រប់ការបោះឆ្នោត។

លោកបានធ្វើការណែនាំ និងផ្តល់នូវអនុសាសន៍ជាគ្រឹះមួយចំនួនដល់ក្រុមការងារយុវជនគណបក្សទាំងអស់គឺត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះរបស់គណបក្សប្រជាជន ដើមី្បសម្រេចបានជូនជាតិមាតុភូមិ និង ទិសដៅវិធានការនិងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការកែលម្អស្ថានភាពឲ្យប្រសើរទ្បើងតាមការកំណត់នៃច្បាប់។

លោក កឹមរ័ត្ន វិសិដ្ឋ បញ្ជាក់ដល់ក្រុមការងារទាំងអស់ត្រូវជំរុញការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានខ្លាំងក្លា និងដោះស្រាយសំណូមពរ បញ្ហាប្រឈម និង ការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការពារ ថែរក្សា ពង្រឹងភាពខ្លាំងនិងប្រៀបឈ្នះរបស់គណបក្សដើម្បីគណបក្សរក្សាបាននូវតួនាទី ក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិយូរអង្វែង តាមរយៈការដណ្តើមជ័យជំនះ ឱ្យបានដាច់ខាតនៅគ្រប់ការបោះឆ្នោត។

គួរបញ្ជាក់ថា សង្កាត់ដំរីជាន់ខ្លា មាន៤ភូមិ គឺ ភូមិបល្ល័ង្កកើត ភូមិបល្ល័ង្កលិចភូមិដំរីជាន់ខ្លា និងភូមិពោធិបាក់ករ៕