(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត» សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សមាជិក គធ.ខប តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងមន្រ្តី គ.ជ.ប។

វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងនៅសាលសន្និសីទ ជាន់ទី១ នៃទីស្ដីការ គ.ជ.ប រយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៤ តាមកម្មវិធីដូចខាងក្រោម៖

*នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ បើកវគ្គបណ្ដុះបណ្ដាលក្រោមអធិបតីភាពលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប

*នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទី បិទវគ្គបណ្ដុះបណ្ដាលក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប៕