(សៀមរាប)៖ ក្នុងសប្ដាហ៍ទី១ ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ នៃខែឧសភា ឆ្នាំ២០២៤ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃក្នុងដំណើរការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានចំនួន១៤៧ករណី ដែលធ្លាប់ទទួលបានការអនុញ្ញាតកន្លងមក។

ប្រជាពលរដ្ឋដែលទទួលបានលក្ខណៈបច្ចេកទេសក្នុងដំណើរការសាងសង់លំនៅដ្ឋានទាំង១៤៧ករណី រួមមាន៖
១. ក្រុងសៀមរាប ចំនួន៤២ករណី
២. ស្រុកប្រាសាទបាគង ចំនួន១២ករណី
៣. ស្រុកបន្ទាយស្រី ចំនួន៣០ករណី
៤. ស្រុកពួក ចំនួន៣១ករណី
៥. ស្រុកអង្គរធំ ចំនួន២៧ករណី
៦. ស្រុកស្វាយលើ ចំនួន០៥ករណី 

សូមបញ្ជាក់ថា ក្នុងចំណោម១៤៧ករណី មាន៨៩ករណី សាងសង់ត្រឹមត្រូវតាមការអនុញ្ញាតមាន៥៧ករណី មិនទាន់សាងសង់នៅឡើយ និងសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាតមាន១ករណី មានឈ្មោះ លន់ រ៉ាវី នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត ក្រុមការងារបានសម្របសម្រួលឱ្យពួកគាត់កែប្រែឡើងវិញទៅតាមខ្លឹមសារនៃការអនុញ្ញាត និងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនឹងអាជ្ញាធរជាតិអប្សរា៕