(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ដ្រីពាក់ព័ន្ធ ចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាអាជីវករលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដាផ្សាររដ្ឋទាំង៣ ដើម្បីធ្វើការស្វែងយល់ ពីការរស់នៅប្រកបរបរទទួលទាន និងតម្រូវការចាំបាច់ផ្សេងៗ ហើយផ្សព្វផ្សាយអប់រំមួយចំនួន លើបញ្ហារក្សាឲ្យបាននូវការសម្អាតអនាម័យ បរិស្ថាន ពិសេស ប្រព័ន្ធលូបង្ហូររំដោះទឹកចេញ ក្នុងការសហការបង្ការទប់ស្កាត់ និងបញ្ជៀសឲ្យបានរាល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ។

សកម្មភាពរបស់អភិបាលខណ្ឌឬស្សីកែវនេះដែរ ក៏មានការចូលរួមអមដំណើរពីអភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ ប្រធាន និងអនុប្រធានតាមការិយាល័យជំនាញខណ្ឌ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ មួយចំនួនទៀត ជាមួយប្រធាន និងអនុប្រធានផ្សារផងដែរ នៅតាមបណ្ដាផ្សាររដ្ឋទាំង៣ មានផ្សារទួលសង្កែ ផ្សារច្រាំងចំរេះ និងផ្សារគីឡូម៉ែត្រលេខ៦ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ទួលសង្កែទី១ នារសៀលថ្ងៃអាទិត្យទី១២ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន បានសង្កត់ធ្ងន់លើបញ្ហារក្សាឲ្យបាននូវការសម្អាតអនាម័យ បរិស្ថាន ពិសេស ប្រព័ន្ធលូបង្ហូររំដោះទឹកចេញ ក្នុងការសហការបង្ការទប់ស្កាត់ និងបញ្ជៀសឲ្យបានរាល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខ ក្រៅពីជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាអាជីវករលក់ដូរគ្រប់ប្រភេទ នៅតាមបណ្ដាផ្សាររដ្ឋទាំង៣ ដើម្បីធ្វើការស្វែងយល់ពីការរស់នៅប្រកបរបរទទួលទានចិញ្ចឹមជីវិត និងតម្រូវការចាំបាច់ផ្សេងៗ ដើម្បីមានវិធានការបន្ត តាមការដឹកនាំជំរុញជាប់ជាប្រចាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕