(កំពង់ធំ)៖ លោក សួស យ៉ារ៉ា ប្រធានកិតិ្តយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជា

មួយក្រុមប្រឹក្សាឃុំក្នុងតំណែងគណបក្សប្រជាជន និងបេក្ខជនពេញសិទ្ធិ និងបម្រុងដែលឈរឈ្មោះជាក្រុមប្រឹក្សាស្រុកចំនួន១២២នាក់។

លោកស្រី ឃួន ឃុនឌី បានការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមថ្លែងអំណអរគុណ កោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ការទទួលខុសត្រូវរបស់ ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួមជាមួយនឹងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំ របស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដណ្តើមបានជោគជ័យ យ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត ដ៏មាន សារសំខាន់នេះ។

ជាមួយគ្នានេះ លោកស្រីជំរុញឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវ បន្តសាមគ្គីភាព ដោយទទួលខុសត្រូវ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះ ឯកសារបោះឆ្នោត រួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួម ទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្ត ពង្រឹងបាន នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋ។

លោកស្រី ឃួន ឃុនឌី ជំរុញការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានខ្លាំងក្លានិងដោះស្រាយសំណូមពរ បញ្ហាប្រឈម និង ការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការពារ ថែរក្សា ពង្រឹងភាពខ្លាំងនិងប្រៀបឈ្នះរបស់គណបក្សដើម្បីគណបក្សរក្សាបាននូវតួនាទី ក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិយូរអង្វែង តាមរយៈការដណ្តើមជ័យជំនះឱ្យបានដាច់ខាតនៅគ្រប់ការបោះឆ្នោត៕