(ត្បូងឃ្មុំ)៖ លោក ហាក់ ពិសី ប្រធានក្រុមការងារមនុស្សធម៌ក្រុងសួង ខេត្តត្បូងឃ្មុំ បាននាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនលោកពូក្ដិប ដែលជាប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ថែមទាំងមានជីវភាពខ្វះខាត ស្ថិតនៅភូមិជើងវត្ត សង្កាត់ វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមការងារបានសាកសួរសុខទុក្ខ និងបានជូនពរសូមឱ្យឆាប់ជាពីការឈឺថ្កាត់នូវការរងរបួស និងបានផ្ដាំផ្ញើពីអនាម័យក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។

ក្រុមការងារមនុស្សធម៌ក្រុងសួង និងប្រុសស្មោះរួមជាមួយប្អូនស្រី ពេជ្រ ដែលបានកៀរគរថវិការនៅប្រទេសកូរ៉េខាងត្បូងបានថវិការចំនួន ២,៦៧១,០០០រៀល និងសម្ភារៈមួយចំនួនមាន ដូចជា៖ អង្ករ២៥គីឡូក្រាម ទឹកដោះគោឆៅ៣យួរ ត្រីខ១យួរ មីម៉ាម៉ា១កេស៕