(កំពង់ចាម)៖ លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ សម្រាប់ខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា ទទួលបាន២០២អាសនៈ កើនឡើង២៣អាសនៈ។

ក្នុងនោះ ក្រុមប្រឹក្សាខេត្ត ចំនួន២៤/២៧អាសនៈ កើន៣អាសនៈ ស្មើ៨៨.៨៩ភាគរយ និងស្រុក ក្រុង ចំនួន១៧៨/២០៤អាសនៈ កើន២០អាសនៈ ស្មើ៨៧.២៥ភាគរយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌល និងការិយាល័យទាំងអស់ នៅខេត្តកំពង់ចាម មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕