(ភ្នំពេញ)៖ ផ្តើមចេញពីការគោរពស្រឡាញ់ ចំពោះគណបក្សប្រជាជនកម្ពុជា, គោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន, ការគោរពស្រឡាញ់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានធ្វើឱ្យលោកស្រី ឈិត ពៅ សមាជិកាក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក សុខចិត្តចំណាយលុយកាក់ផ្ទាល់ខ្លួន និងពេលវេលា២ថ្ងៃ ៣យប់ មកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោកស្រី ឈិត ពៅ បានបន្តថា ដោយសារមានគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជាទទួលបានសុខសន្តិភាព, ស្ថេរភាពនយោបាយ និងការអភិវឌ្ឍពាសពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏លោកស្រីគ្មានឱកាសមកឈរនិយាយ មកចូលរួមប្រើសិទ្ធស្វ័យសំរេច ដោយបង្ហាញពីសណ្តានចិត្តគោរពស្រឡាញ់ឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា។

ក្នុងវ័យ៤០ឆ្នាំ លោកស្រី ឈិត ពៅ បានគូសបញ្ជាក់ថា៖ «ពេលនេះ ស្វាមីរបស់លោកស្រី កំពុងសំរាកព្យាបាលជំងឺនៅចក្រភពអង់គ្លេស។ តែដើម្បីបង្ហាញពីការសងគុណ ទៅគណបក្សប្រជាជនកម្ពុជាវិញ ដែលលោកស្រី គោរពស្រឡាញ់ជារៀងរហូតមក លោកស្រីបានទុកឲ្យប្តីនៅមន្ទីរពេទ្យតែម្នាក់ឯង សុខចិត្តជិះយន្តហោះរាប់ម៉ឺនគីឡូម៉ែត្រ មកបោះឆ្នោត ដើម្បីមកបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់ និងជាសមាជិកក្រុមប្រឹក្សាម្នាក់ផងដែរ»

លោកស្រី ឈិត ពៅ បានសបញ្ជាក់ឱ្យឃើញរបស់សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា យ៉ាងផុលផុស។

ពាក់ពន្ធ័នឹងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគម្រោង ព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ការដឹកជញ្ជូន តាមផ្លូវទឹកពីទន្លេបាសាក់ ដល់សមុត្រខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលកម្ពុជា នឹងលែងត្រូវការពឹងដង្ហើមគេដកទៀតហើយ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន៕